Email: PLD@rac.gov.kh
Tel/Fax: (855) 23 890 180
0087331

«សម្តេចតេជោ ហ៊ុន សែន អ្នកគូសវាសជោគវាសនាកម្ពុជា»

រូបភាពប្រគល់ទទួលសៀវភៅ«សម្តេចតេជោ ហ៊ុន សែន អ្នកគូសវាសជោគវាសនាកម្ពុជា» ចំនួន២០០ក្បាល កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣

«សម្តេចតេជោ ហ៊ុន សែន អ្នកគូសវាសជោគវាសនាកម្ពុជា» ក្រោមស្នាដៃនិពន្ធរបស់ឯកឧត្តម កែវ បាភ្នំ ដោយផ្អែកលើមូលដ្ឋាននៃការសិក្សាស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំ ទើបបានសរសេចងក្រងសៀវភៅប្រវត្តិសាស្ត្រនេះឡើង។

យើងខ្ញុំសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តម ដែលបានជូន​នូវសៀវភៅដែលមានខ្លឹមសារដ៏មានតម្លៃនេះ មកបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ជាប្រយោជន៍សម្រាប់អ្នកសិក្សាស្រាវជ្រាវ ក្នុងការងារសិក្សាស្រាវជ្រាវអំពីបុព្វហេតុដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន « ទោះបីខាងមុខមានការលំបាកយ៉ាងណាក៏ដោយ ប៉ុន្តែប្រការសំខាន់មិនមែនស្ថិតនៅត្រង់ថា ការលំបាកមានកម្រិតប៉ុនណានោះទេ គឺវាស្ថិតនៅត្រង់ថា តើយើងហ៊ានឆ្លងកាត់ដែរឬទេ។ ត្រូវកសាងឱ្យបានជាប់ជានិច្ចនូវទឹកចិត្តស្នេហាជាតិ ស្រឡាញ់ប្រជាជន​ និងស៊ូស្លាប់ជាជាងបាត់ឯករាជ្យ អធិបតេយ្យភាពជាតិ។ ម៉្យាងទៀត ការចាត់តាំង និងបំផុសឱ្យបានកម្លាំងសាមគ្គីប្រជាជនទាំងមូលឱ្យក្លាយជាថាមពលដ៏ខ្លាំងក្លា គឺជាកិច្ចការត្រូវធ្វើជាប់ជាប្រចាំ។ ទាល់តែមានជំនឿលើខ្លួនឯង ជឿលើប្រជាជន និងរួមជាមួយប្រជាជនប្រឹងប្រែងឆ្លងកាត់ការលំបាកទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ នោះទើបយើងអាចឈានដល់គោលដៅរបស់យើង។»

Leave a Reply

Your email address will not be published. Required fields are marked *