Email: PLD@rac.gov.kh
Tel/Fax: (855) 23 890 180
0014604

អំពីបណ្ណាល័យ

អំពីបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា

១. ចក្ខុវិស័យ៖​ ដើម្បីបំពេញតម្រូវការឯកសារដល់អ្នកស្រាវជ្រាវក្នុងនិងក្រៅប្រទេស។

២. បេសកកម្ម ៖ ប្រមូល​ តម្កល់ គ្រប់គ្រង និងរក្សា​ សៀវភៅ ឯកសារនិងស្នាដៃស្រាវជ្រាវគ្រប់វិស័យជាភាសាខ្មែរនិងភាសាបរទេស។

៣. ភារកិច្ច ៖

  • គ្រប់គ្រងការបោះពុម្ពនិងចែកផ្សាយ
  • គ្រប់គ្រងការងារបណ្ណាល័យនិងបណ្ណាល័យអេឡិចត្រូនិក
  • ប្រមូល តម្កល់ គ្រប់គ្រង និងតាំងបង្ហាញស្នាដៃស្រាវជ្រាវ
  • ប្រមូល តម្កល់ និងគ្រប់គ្រងនិក្ខេបបទ
  • រៀបចំនិងចេញផ្សាយទស្សនាវដ្តីស្រាវជ្រាវ
  • អនុវត្តភារកិច្ចផ្សេងទៀតដែលអគ្គលេខាធិការ រ.ប.ស.ក ប្រគល់ជូន។

៤. ធនធានឯកសារ ៖

  • សៀវភៅទ្រឹស្តី
  • សៀវភៅអេឡិចត្រូនិក
  • ធនធានឯកសារអេឡិចត្រូនិក
  • ស្នាដៃស្រាវជ្រាវ
  • និក្ខេបបទ
  • រាជកិច្ច
  • សារណា
  • កាសែត​ ទស្សនាវដ្តី ព្រឹត្តិបត្រ របាយការណ៍
  • មូលឯកសារ
  • ឯកសារយោង (វចនានុក្រម,Encyclopedias, Index)
  • ផែនទី
  • CD/DVD

៥. ប្រព័ន្ធគ្រប់គ្រងឯកសារ ៖

  • ប្រព័ន្ធ KOHA
  • ចុះបញ្ជីសៀវភៅឬឯកសារតាមប្រព័ន្ធ DDC
  • សៀវភៅឬឯកសាររៀបចំទុកដាក់ក្នុងធ្នើតាមមុខវិជ្ជា

៦. ដៃគូសហការ ៖

  • សហការជាមួយសកលវិទ្យាល័យកាន់ធើភ្ជាប់ប្រព័ន្ធបណ្ណាល័យអេឡិចត្រូនិក ដែលមានសៀវភៅចំនួន ១៤០០០០ ចំណងជើង។
  • សហការជាមួយវិទ្យាស្ថានបរិស្ថានកូរ៉េ ផ្តល់ការបណ្តុះបណ្តាលអំពីគោលនយោបាយបរិស្ថានតាមប្រព័ន្ធអនឡាញ។
  • សមាជិកសមាគមបណ្ណារក្សនិងឯកសារវិទូរ