កម្មវិធីបាឋកថា ស្តីពី «សេចក្តីសង្ខេបស្តីពីការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ៖ សមិទ្ធផល និងបញ្ហាប្រឈម»
រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមជម្រាបដំណឹង ជូនដល់មហាជន និងនិស្សិតទាំងអស់ដែលកំពុងសិក្សាស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំកម្មវិធីបាឋកថាមួយ ស្តីអំពី៖ សេចក្តីសង្ខេបស្តីពីការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ៖ សមិទ្ធផល និងបញ្ហាប្រឈម(Briefing on Cambodia’s ASEAN Chairmanship 2022: Achievements and Challenges) ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ជាវាគ្មិនកិត្តិយស ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៩ៈ០០ នាទីព្រឹក នៅសាលមរតកសិល្បៈខ្មែរ (អគារឥន្រ្ទទេវី)។
អាស្រ័យដូចបានជម្រាបជូនខាងលើ សម្រាប់មហាជន និងនិស្សិតទាំងអស់ដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងកម្មវិធីបាឋកថាផ្ទាល់ សូមទាក់ទងមកតាម៖
-អាសយដ្ឋាន៖ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
-លេខទូរសព្ទ៖ ០១២ ៨២៤ ៩២៤ / ០១០ ២៦៨ ៧៩៧
-កន្លែងផ្តល់ព័ត៌មាននិងចុះឈ្មោះ៖ អគារឥន្រ្ទទេវី
-បញ្ជាក់៖ កម្មវិធីបាឋកថានេះ ក៏នឹងមានផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់រាជបណ្ឌិត្យសភាកម្ពុជា និងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវ។
សូមអរគុណ!