អំពីបណ្ណាល័យ
អំពីបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា
១. ចក្ខុវិស័យ៖ ដើម្បីបំពេញតម្រូវការឯកសារដល់អ្នកស្រាវជ្រាវក្នុងនិងក្រៅប្រទេស។
២. បេសកកម្ម ៖ ប្រមូល តម្កល់ គ្រប់គ្រង និងរក្សា សៀវភៅ ឯកសារនិងស្នាដៃស្រាវជ្រាវគ្រប់វិស័យជាភាសាខ្មែរនិងភាសាបរទេស។
៣. ភារកិច្ច ៖
- គ្រប់គ្រងបណ្ណាល័យ និងបណ្ណាល័យអេឡិចត្រូនិកនៃរាជបណ្ឌិត្យសភាកម្ពុជា
- ប្រមូលតម្កល់គ្រប់គ្រងនិងតាំងបង្ហាញស្នាដៃស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា
- ប្រមូលតម្កល់និងគ្រប់គ្រងស្នាដៃស្រាវជ្រាវគ្រប់វិស័យនៅក្នុងនិងក្រៅប្រទេស
- ប្រមូលតម្កល់និងគ្រប់គ្រងនិក្ខេបបទទាំងក្នុងនិងក្រៅប្រទេស
- ប្រមូលតម្កល់និងគ្រប់គ្រងឯកសារនានាដែលមិនទាន់បានបោះពុម្ព
- គ្រប់គ្រងការតម្កល់ឯកសារគ្រប់ប្រភេទដោយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា
- ទំនាក់ទំនងជាមួយដៃគូជាតិនិងអន្តរជាតិក្នុងកិច្ចអភិវឌ្ឍន៍បណ្ណាល័យ
- ផ្តល់សេវាកម្មបណ្ណាល័យបណ្ណាល័យអេឡិចត្រូនិកឯកសារអេឡិចត្រូនិក
៤. ធនធានឯកសារ ៖
- សៀវភៅទ្រឹស្តី
- E-Book
- ស្នាដៃស្រាវជ្រាវ
- និក្ខេបបទ
- រាជកិច្ច
- សារណា
- កាសែត ទស្សនាវដ្តី ព្រឹត្តិបត្រ របាយការណ៍
- មូលឯកសារ
- ឯកសារយោង (វចនានុក្រម,Encyclopedias, Index)
- ផែនទី
- CD/DVD
៥. ប្រព័ន្ធគ្រប់គ្រងឯកសារ ៖
- ប្រព័ន្ធ KOHA
- ចុះបញ្ជីសៀវភៅឬឯកសារតាមប្រព័ន្ធ DDC
- សៀវភៅឬឯកសាររៀបចំទុកដាក់ក្នុងធ្នើតាមមុខវិជ្ជា
៦. ដៃគូសហការ ៖
- សហការជាមួយសកលវិទ្យាល័យកាន់ធើភ្ជាប់ប្រព័ន្ធបណ្ណាល័យអេឡិចត្រូនិក ដែលមានសៀវភៅចំនួន ១៤០០០០ ចំណងជើង។
- សហការជាមួយវិទ្យាស្ថានបរិស្ថានកូរ៉េ ផ្តល់ការបណ្តុះបណ្តាលអំពីគោលនយោបាយបរិស្ថានតាមប្រព័ន្ធអនឡាញស៍។
- សមាជិកសមាគមបណ្ណារក្សនិងឯកសារវិទូរ
បទបញ្ជាផ្ទៃក្នុង
សៀវភៅគឺជារតនៈសម្បត្តិរបស់អ្នកអាន និងអ្នកស្រាវជ្រាវដែលមានប្រយោជន៍ធំធេងជាសាធារណៈ តម្រូវឱ្យមានការគ្រប់គ្រងថែរក្សាឱ្យបានគង់វង្សល្អជាចាំបាច់។ ដូចនេះត្រូវអនុវត្តតាមបទបញ្ជាផ្ទៃក្នុងដូចតទៅ ៖
ជំពូក១
បទបញ្ញត្តិទូទៅ
ប្រការ ១: អ្នកប្រើប្រាស់បណ្ណាល័យត្រូវ៖
- ចុះឈ្មោះក្នុងបញ្ជី ឬប្រព័ន្ធចុះឈ្មោះស្វ័យប្រវត្តិ មុនពេលប្រើប្រាស់បណ្ណាល័យ
- ត្រូវបិទសម្លេងទូរស័ព្ទនិងរក្សាភាពស្ងៀមស្ងាត់
- ហាមជក់បារីឬញុំាអាហារឬភេសជ្ជៈឬគ្រឿងស្រវឹងនៅក្នុងសាលអាន
- ហាមចោលក្រដាសឬសម្រាមផ្សេងៗនៅក្នុងបណ្ណាល័យ
- រក្សាទុកកាបូបនិងសម្ភារៈក្នុងកន្លែងដែលបានរៀបចំជូន
- ថែរក្សាទ្រព្យសម្បតិ្តមានតម្លៃផ្ទាល់ខ្លួន បណ្ណាល័យមិនទទួលខុសត្រូវរាល់ការបាត់បង់
- ហាមថតរូប ថតសំឡេង ដោយគ្មានការអនុញ្ញាត
- ហាមគូសវាស លើសៀវភៅ និងឯកសារផ្សេងៗ
- សៀវភៅឬឯកសារផ្សេងៗដែលអានរួចត្រូវយកទៅទុកលើរទេះ។ អ្នកអានមិន ត្រូវយក សៀវភៅឬ ឯកសារទៅទុកក្នុងទូរដោយខ្លួនឯងឡើយ។
ជំពូក២
អំពីម៉ោងធ្វើការ
ប្រការ ២: ពេលម៉ោងធ្វើការសម្រាប់បណ្ណាល័យ៖
- ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ពេលព្រឹក ចាប់ពីម៉ោង ៨៖៣០ ដល់ ម៉ោង ១១៖៣០
ពេលរសៀល ចាប់ពីម៉ោង ១៤៖០០ ដល់ម៉ោង ១៦៖៣០
- ឈប់សម្រាក ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃឈប់សម្រាកតាមអនុក្រឹត្យ ស្តីពីប្រតិទិន ឈប់ សម្រាក ការងារ របស់ មន្ត្រី រាជការ និយោជិក កម្មករប្រចាំឆ្នាំ ។
ជំពូក៣
អំពីសមាជិកភាព
ប្រការ ៣: លក្ខខណ្ឌចុះឈ្មោះ
- ឯកសារបញ្ជាក់អត្តសញ្ញាណ (អត្តសញ្ញាណបណ្ណឬកាតសិស្សឬនិស្សិតឬកាតមន្ត្រីរាជការ)
- រូបថត ៣ x ៤ មួយសន្លឹក
ប្រការ ៤: បណ្ណសមាជិកមានសុពលភាពប្រើប្រាស់ក្នុងរយៈពេល១ឆ្នាំ។ បណ្ណនេះប្រើប្រាស់បានតែសាមីខ្លួនម្នាក់គត់។
ជំពូក៤
អំពីការខ្ចីសង
ប្រការ ៥: អ្នកមានបណ្ណសមាជិកបណ្ណាល័យអាចខ្ចីសៀវភៅតាមការកំណត់ដូចខាងក្រោម៖
- សិស្ស និស្សិត និងអ្នកសិក្សាស្រាវជ្រាវ អាចខ្ចីម្តងបាន២ក្បាល ក្នុងរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃ ខ្ចី ដោយមិនគិតថ្ងៃឈប់សម្រាកផ្សេងៗ និង អាចបន្តបានម្តង ទៀត។
- មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា អាចខ្ចីម្តង បាន៣ក្បាល ក្នុងរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃ ខ្ចី ដោយ មិនគិតថ្ងៃឈប់សម្រាកផ្សេងៗនិង អាចបន្តបានម្តងទៀត។
ប្រការ ៦: រាល់ការខ្ចីសៀវភៅពីបណ្ណាល័យ តម្រូវឱ្យមានប្រាក់តម្តល់តាមការកំណត់របស់បណ្ណាល័យ។
ជំពូក៥
អំពីការដាក់ពិន័យ
ប្រការ ៧: អ្នកខ្ចីសៀវភៅឬឯកសារ ត្រូវសងទៅបណ្ណាល័យវិញតាមកាលកំណត់ ទើបអាចខ្ចីសៀវភៅថ្មីទៀតបាន។ ក្នុងករណី ហួសថ្ងៃកំណត់ អ្នកខ្ចីត្រូវបង់ពិន័យជាទឹកប្រាក់ទៅតាមចំនួនសៀវភៅ និងតាមចំនួនថ្ងៃដែលយឺតយ៉ាវ
- ករណីយឺត ត្រូវពិន័យចំនួន ៥00 ៛ X ចំនួនថ្ងៃ X ចំនួនសៀវភៅ
- ករណីយឺតលើសពី៣០ថ្ងៃ ត្រូវទទួលការពិន័យតាមអត្រាខាងលើ និងបាត់បង់សិទ្ធិក្នុងការខ្ចី សៀវភៅ ឬ ឯកសារ ផ្សេងៗ រយៈពេល ៩០ថ្ងៃ។
ប្រការ ៨: អ្នកអាន និងអ្នកសិក្សាស្រាវជ្រាវ ត្រូវថែរក្សាសៀវភៅឬឯកសារទាំងឡាយដែលខ្លួនបានអាន និងបានខ្ចី និងប្រគល់សងវិញ ក្នុងសភាព ល្អដូចដើម។ អ្នកខ្ចីត្រូវពិនិត្យមើលទំព័រ រូបភាពផ្សេងៗ ផែនទី CD ។ល។ ដែល មាននៅក្នុងសៀវភៅឬឯកសារឱ្យបានច្បាស់លាស់ ក្នុងករណីមានការខូចខាតត្រូវ រាយការណ៍ប្រាប់ បណ្ណារក្ស ជាមុន។ ក្នុង ករណីធ្វើឱ្យ ខូចខាត រហែកឬបាត់បង់សៀវភៅឬឯកសារនោះ អ្នកខ្ចីត្រូវទទួលពិន័យ ដូច ខាង ក្រោម៖
- ខូចគម្របសៀវភៅ គម្របប្លាស្ទិក: ពិន័យ ១០០០រៀលក្នុង១ក្បាល បើបាត់ ពិន័យ ៤០០០រៀល ក្នុង ១ក្បាល
- ខូចបាកូដ (Barcode): ពិន័យ ១០០០រៀលក្នុង១ក្បាល បើបាត់ ពិន័យ ៤០០០រៀល ក្នុង១ក្បាល។
- ខូចលេខកូដ: ពិន័យ ១០០០រៀលក្នុង១ក្បាល បើបាត់ ពិន័យ ៤០០០រៀលក្នុង១ក្បាល
- រហែកឬមានស្នាមគូសវាសលើសៀវភៅឬឯកសារផ្សេងៗ: ពិន័យ ១០០០រៀលក្នុង១សន្លឹក បើបាត់ ពិន័យ ៤០០០រៀលក្នុង១សន្លឹក។
- ករណីបាត់សៀវភៅឬឯកសារត្រូវសងតម្លៃស្មើនឹងតម្លៃសៀវភៅជាក់ស្តែង បូកបន្ថែម ១២០០០រៀល ក្នុង១ក្បាល។
ប្រការ ៩: បណ្ណារក្សមានសិទ្ធិឆែកឆេរអ្នកចេញចូលក្នុងបណ្ណាល័យ។ អ្នកលួចបន្លំយកឬហែកសន្លឹកសៀវភៅ ឬឯកសារ ត្រូវទទួលពិន័យដូចក្នុងប្រការ៨ នៃបទបញ្ជាផ្ទៃក្នុងនេះ ដោយ មិនទាន់គិតពីបទ ល្មើសព្រហ្មទណ្ឌ ជា យថាហេតុ ឡើយ។
ប្រការ ១០: បទបញ្ជាផ្ទៃក្នុងនេះមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។
សេវាកម្ម
ការខ្ចីសងសៀវភៅ និងការប្រើប្រាស់អ៊ីនធើណិត
១.ការខ្ចីសងសៀវភៅ
ក្រៅពីការចូលមកអានសៀវភៅនៅក្នុងបណ្ណាល័យ សាស្ត្រាចារ្យ សិស្សនិស្សិតនិងអ្នកស្រាវជ្រាវ ក៏អាចធ្វើការស្នើសុំខ្ចីសៀវភៅដើម្បីទៅអាននៅផ្ទះ ឬ នៅខាងក្រៅពីបណ្ណាល័យបានផងដែរ។ ដើម្បីអាចធ្វើការខ្ចីសៀវភៅ សាស្ត្រាចារ្យ សិស្សនិស្សិតនិងអ្នកស្រាវជ្រាវចំាបាច់ត្រូវមានប័ណ្ណសមាជិកបណ្ណាល័យជាមុនសិន។
ក. អំពីប័ណ្ណសមាជិកបណ្ណាល័យ
ប័ណ្ណសមាជិកបណ្ណាល័យ គឺជាប័ណ្ណមួយប្រភេទដែលចេញដោយបណ្ណាល័យសម្រាប់សាស្ត្រាចារ្យ សិស្សនិស្សិតនិងអ្នកស្រាវជ្រាវ ហើយតាមរយៈប័ណ្ណនេះសាស្ត្រាចារ្យ សិស្សនិស្សិតនិងអ្នកស្រាវជ្រាវ អាចទទួលបាននូវសិទ្ធិក្នុងការខ្ចីសៀវភៅពីបណ្ណាល័យទៅសិក្សា និងស្រាវជ្រាវនៅខាងក្រៅបាន។
លក្ខខណ្ឌដើម្បីអាចទទួលបានប័ណ្ណសមាជិកបណ្ណាល័យ ៖
- ជាសាស្ត្រាចារ្យ ឬសិស្សនិស្សិតឬអ្នកស្រាវជ្រាវ
- បង់ថ្លៃសមាជិកភាពចំនួន ២៥ ០០០ រៀល ក្នុង១ឆ្នាំ និង ថ្លៃកាត ៥ ០០០រៀល
- ភ្ជាប់មកជាមួយនូវរូបថតខ្នាត ៣*៤ ចំនួន១សន្លឹក
- ភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណឬបណ្ណមន្ត្រីរាជការឬកាតសិស្សនិស្សិត
- រយៈពេលនៃការធ្វើប័ណ្ណសមាជិកបណ្ណាល័យគឺ ៣ ថ្ងៃ (ប៉ុន្តែអាចធ្វើការខ្ចីសៀវភៅបានភ្លាមចាប់ពីថ្ងៃស្នើសុំប័ណ្ណនេះ)
- សុពលភាពនៃប័ណ្ណសមាជិកបណ្ណាល័យគឺរយៈពេលមួយឆ្នាំ
ខ. លក្ខខណ្ឌនៃការខ្ចីសៀវភៅ
បន្ទាប់ពីសាស្ត្រាចារ្យ សិស្សនិស្សិតនិងអ្នកស្រាវជ្រាវ បានចុះឈ្មោះធ្វើប័ណ្ណសមាជិកបណ្ណាល័យរួចហើយ គឺអាចទទួលបានសិទ្ធិក្នុងការខ្ចីសៀវភៅបាន។ នៅពេលដែលខ្ចីសៀវភៅត្រូវគោរពនូវលក្ខខណ្ឌមួយចំនួនដូចខាងក្រោម ៖
- សិស្ស និស្សិត និងអ្នកសិក្សាស្រាវជ្រាវ អាចខ្ចីម្តងបាន២ក្បាល ក្នុងរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃ ខ្ចី ដោយមិនគិតថ្ងៃឈប់សម្រាកផ្សេងៗ និង អាចបន្តបានម្តង ទៀត។
- មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា អាចខ្ចីម្តង បាន៣ក្បាល ក្នុងរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃ ខ្ចី ដោយ មិនគិតថ្ងៃឈប់សម្រាកផ្សេងៗនិង អាចបន្តបានម្តងទៀត។
- ករណីយឺត ត្រូវពិន័យចំនួន ៥00 ៛ X ចំនួនថ្ងៃ X ចំនួនសៀវភៅ។
- ករណីយឺតលើសពី៣០ថ្ងៃ ត្រូវទទួលការពិន័យតាមអត្រាខាងលើ និងបាត់បង់សិទ្ធិក្នុងការខ្ចី សៀវភៅ ឬ ឯកសារ ផ្សេងៗ រយៈពេល ៩០ថ្ងៃ។
- ករណីធ្វើឱ្យ ខូចខាត រហែកឬបាត់បង់សៀវភៅឬឯកសារនោះ អ្នកខ្ចីត្រូវទទួលពិន័យតាមលក្ខខណ្ឌរបស់បណ្ណាល័យ។
២.ការប្រើប្រាស់អ៊ីនធើណិត
បណ្ណាល័យមានផ្តល់នូវអ៊ីនធើណិតដោយឥតគិតថ្លៃសម្រាប់សាស្ត្រាចារ្យ សិស្សនិស្សិតនិងអ្នកស្រាវជ្រាវប្រើប្រាស់ដោយមិនកំណត់។ អ្នកប្រើប្រាស់អ៊ីនធើណិតអាចស្នើសុំលេខសំងាត់សម្រាប់ចូលប្រើប្រាស់ពីបុគ្គលិកបណ្ណាល័យនៅកន្លែងផ្តល់ព័ត៌មាន។