Email: PLD@rac.gov.kh
Tel/Fax: (855) 23 890 180
0076148

សេវាកម្ម

ការខ្ចីសងសៀវភៅ និងការប្រើប្រាស់អ៊ីនធើណិត

១.ការខ្ចីសងសៀវភៅ

 ក្រៅពីការចូលមកអានសៀវភៅនៅក្នុងបណ្ណាល័យ សាស្ត្រាចារ្យ សិស្សនិស្សិតនិងអ្នកស្រាវជ្រាវ ក៏អាចធ្វើការស្នើសុំខ្ចីសៀវភៅដើម្បីទៅអាននៅផ្ទះ ឬ នៅខាងក្រៅពីបណ្ណាល័យបានផងដែរ។ ដើម្បីអាចធ្វើការខ្ចីសៀវភៅ សាស្ត្រាចារ្យ សិស្សនិស្សិតនិងអ្នកស្រាវជ្រាវចំាបាច់ត្រូវមានប័ណ្ណសមាជិកបណ្ណាល័យជាមុនសិន។ 

ក. អំពីប័ណ្ណសមាជិកបណ្ណាល័យ     

ប័ណ្ណសមាជិកបណ្ណាល័យ គឺជាប័ណ្ណមួយប្រភេទដែលចេញដោយបណ្ណាល័យសម្រាប់សាស្ត្រាចារ្យ សិស្សនិស្សិតនិងអ្នកស្រាវជ្រាវ ហើយតាមរយៈប័ណ្ណនេះសាស្ត្រាចារ្យ សិស្សនិស្សិតនិងអ្នកស្រាវជ្រាវ អាចទទួលបាននូវសិទ្ធិក្នុងការខ្ចីសៀវភៅពីបណ្ណាល័យទៅសិក្សា និងស្រាវជ្រាវនៅខាងក្រៅបាន។

លក្ខខណ្ឌដើម្បីអាចទទួលបានប័ណ្ណសមាជិកបណ្ណាល័យ ៖

  • ជាសាស្ត្រាចារ្យ ឬសិស្សនិស្សិតឬអ្នកស្រាវជ្រាវ
  • បង់ថ្លៃសមាជិកភាពចំនួន ២៥ ០០០ រៀល ក្នុង១ឆ្នាំ និង ថ្លៃកាត ៥ ០០០រៀល
  • ភ្ជាប់មកជាមួយនូវរូបថតខ្នាត ៣*៤ ចំនួន១សន្លឹក
  • ភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណឬបណ្ណមន្ត្រីរាជការឬកាតសិស្សនិស្សិត
  • រយៈពេលនៃការធ្វើប័ណ្ណសមាជិកបណ្ណាល័យគឺ ៣ ថ្ងៃ (ប៉ុន្តែអាចធ្វើការខ្ចីសៀវភៅបានភ្លាមចាប់ពីថ្ងៃស្នើសុំប័ណ្ណនេះ)
  • សុពលភាពនៃប័ណ្ណសមាជិកបណ្ណាល័យគឺរយៈពេលមួយឆ្នាំ

ខ. លក្ខខណ្ឌនៃការខ្ចីសៀវភៅ

      បន្ទាប់ពីសាស្ត្រាចារ្យ សិស្សនិស្សិតនិងអ្នកស្រាវជ្រាវ បានចុះឈ្មោះធ្វើប័ណ្ណសមាជិកបណ្ណាល័យរួចហើយ គឺអាចទទួលបានសិទ្ធិក្នុងការខ្ចីសៀវភៅបាន។ នៅពេលដែលខ្ចីសៀវភៅត្រូវគោរពនូវលក្ខខណ្ឌមួយចំនួនដូចខាងក្រោម ៖

  • សិស្ស និស្សិត និងអ្នកសិក្សាស្រាវជ្រាវ អាចខ្ចីម្តងបាន២ក្បាល ក្នុងរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃ ខ្ចី ដោយមិនគិតថ្ងៃឈប់សម្រាកផ្សេងៗ និង អាចបន្តបានម្តង ទៀត។
  • មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា អាចខ្ចីម្តង បាន៣ក្បាល ក្នុងរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃ ខ្ចី ដោយ មិនគិតថ្ងៃឈប់សម្រាកផ្សេងៗនិង អាចបន្តបានម្តងទៀត។
  • ករណីយឺត ត្រូវពិន័យចំនួន ៥00 ៛ X ចំនួនថ្ងៃ X ចំនួនសៀវភៅ។
  • ករណីយឺតលើសពី៣០ថ្ងៃ ត្រូវទទួលការពិន័យតាមអត្រាខាងលើ និងបាត់បង់សិទ្ធិក្នុងការខ្ចី សៀវភៅ ឬ ឯកសារ ផ្សេងៗ រយៈពេល ៩០ថ្ងៃ។ 
  • ករណីធ្វើឱ្យ ខូចខាត រហែកឬបាត់បង់សៀវភៅឬឯកសារនោះ អ្នកខ្ចីត្រូវទទួលពិន័យតាមលក្ខខណ្ឌរបស់បណ្ណាល័យ។

២.ការប្រើប្រាស់អ៊ីនធើណិត

បណ្ណាល័យមានផ្តល់នូវអ៊ីនធើណិតដោយឥតគិតថ្លៃសម្រាប់សាស្ត្រាចារ្យ សិស្សនិស្សិតនិងអ្នកស្រាវជ្រាវប្រើប្រាស់ដោយមិនកំណត់។ អ្នកប្រើប្រាស់អ៊ីនធើណិតអាចស្នើសុំលេខសំងាត់សម្រាប់ចូលប្រើប្រាស់ពីបុគ្គលិកបណ្ណាល័យនៅកន្លែងផ្តល់ព័ត៌មាន។