Email: PLD@rac.gov.kh
Tel/Fax: (855) 23 890 180
0120074

ពិធីផ្សព្វផ្សាយដាក់ឱ្យអនុវត្តនូវឯកសារ «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣»

ពិធីផ្សព្វផ្សាយដាក់ឱ្យអនុវត្តនូវឯកសារ «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

តាមរយៈក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនេះ រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យក្នុងការពង្រឹងការកសាងមាគ៌ា និងជវភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយភាពរឹងមាំ និងចាប់យកកាលានុវត្តភាព ទាំងក្នុងនិងក្រៅប្រទេស ដើម្បីកែលម្អមូលដ្ឋានសេដ្ឋកិច្ចជាតិឱ្យមានភាពប្រកួតប្រជែង និងពិពិធកម្មខ្ពស់ ព្រមទាំងលើកកម្ពស់សុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ឱ្យស្របទៅនឹងប្រក្រតីភាពថ្មីនៃការអភិវឌ្ឍ ។

Leave a Reply

Your email address will not be published. Required fields are marked *