Email: PLD@rac.gov.kh
Tel/Fax: (855) 23 890 180
0093544

ធនធានឯកសារ

សៀវភៅទ្រឹស្តី

សៀវភៅទ្រឹស្តី គឺជាសៀវភៅដែលទាក់ទងនឹងមុខវិជ្ជាសំខាន់ៗសម្រាប់និស្សិត សាស្ត្រាចារ្យ ឬអ្នកស្រាវជ្រាវ សិក្សាស្រាវជ្រាវទៅតាមជំនាញនីមួយៗ។ នៅក្នុងបណ្ណាល័យនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រមូលផ្តុំនូវសៀវភៅ ទ្រឹស្តីជាច្រើន ជំនាញដែលរួមមាន ច្បាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ទំនាក់ទំនងអន្តរជាតិ ទស្សនវិជ្ជា វប្បធម៌ សាសនា និងជំនាញសំខាន់ផ្សេងៗទៀត។ សៀវភៅទ្រឹស្តីតម្កល់នៅក្នុងបណ្ណាល័យ ដើម្បីជាប្រយោជន៍សំរាប់ការសិក្សាស្រាវជ្រាវ លើគ្រប់ជំនាញ។ ក្រៅពីនេះក៏មានសៀវភៅទ្រឹស្តីជាច្រើនទៀតដែលជាភាសាអង់គ្លេស និងភាសាបារាំង។ លោក លោកស្រី ជាអ្នកស្រាវជ្រាវ សាស្ត្រាចារ្យ​ និងនិស្សិត អាចមកស្វែងរកសៀវភៅទ្រឹស្តីទាំង អស់នោះនៅបណ្ណាល័យដោយផ្ទាល់បាន។ ព័ត៌មានបន្ថែមសូមទាក់ទងបណ្ណារក្ស សូមអរគុណ!!!

ស្នាដៃស្រាវជ្រាវ

ស្នាដៃស្រាវជ្រាវ ជាលទ្ធផលស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ទៅតាមវិស័យនៃអង្គភាពចំណុះរាជបណ្ឌិត្យសភាកម្ពុជា ដែលរួមមាន ដូចខាងក្រោម៖

  • វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ
  • វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម
  • វិទ្យាស្ថានភាសាជាតិ
  • វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
  • វិទ្យាស្ថានជីវសាស្ត្រវិជ្ជសាស្ត្រនិងកសិកម្ម
  • វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
  • វិទ្យាស្ថានសិក្សាចិន
  • ក្រុមប្រឹក្សាជាតិភាសាខ្មែរ
  • ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប
  • លេខាធិការដ្ឋានបណ្ឌិត្យសភាចារ្យ
  • ទស្សនាវដ្តីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា

រាល់ស្នាដៃទាំងនេះមានតម្កល់នៅបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ជូនសាធារណៈក្នុងការសិក្សាស្រាវជ្រាវ។

សារណា និង និក្ខេបទ

សារណារ របស់និស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅរាជបណ្ឌិត្យសភាកម្ពុជាទៅលើជំនាញដូចខាងក្រោម៖

  • រូបវិទ្យា
  • ភូមិវិទ្យា
  • ប្រវត្តិវិទ្យា
  • ភាសាវិទ្យា
  • ទស្សនវិជ្ជា
  • បុរាណវិទ្យា
  • វិចិត្រសិល្បៈ
  • អក្សរសិល្ប៍
  • គណិតវិទ្យា
  • ព័ត៌មានវិទ្យា
  • ក្សេត្រសាស្ត្រ
  • វិទ្យាសាស្ត្រអប់រំ
  • ទេសចរណ៍វប្បធម៌
  • គ្រប់គ្រងសាធារណៈ
  • វិទ្យាសាស្ត្រសេដ្ឋកិច្ច
  • គីមីនិងចំណីអាហារ
  • វិទ្យាសាស្ត្រនយោបាយ

និក្ខេបបទ របស់និស្សិតដែលបានបញ្ចប់ថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា លើជំនាញដូចខាងក្រោម៖

  • វិទ្យាសាស្ត្រអប់រំ
  • រដ្ឋបាលសាធារណៈ
  • វិទ្យាសាស្ត្រនយោបាយ
  • វិទ្យាសាស្ត្រ និង វេជ្ជសាស្រ្តសត្វ
  • វិទ្យាសាស្ត្រសុខាភិបាល
  • វិទ្យាសាស្ត្រកសិកម្ម
  • វិទ្យាសាស្ត្រសេដ្ឋកិច្ច
  • ទេសចរណ៍
  • នគរូបនីវិទ្យា
  • ភាសាវិទ្យា
  • បុរាណវិទ្យា
  • គណិតវិទ្យា
  • អក្សរសិល្ប៍
  • នីតិសាស្ត្រ
  • ទស្សនវិជ្ជា
  • ប្រវត្តិវិទ្យា
  • ភូមិនវិទ្យា

សារព័ត៌មាន

នៅក្នុងបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា មានតម្កល់នូវសារព័ត៌មានកោះសន្តិភាព យើងមានជាទម្រង់អេឡិចត្រូនិករហូតមកដល់បច្ចុប្បន្ន និងសាព័ត៌មានចាស់ៗ សម្រាប់អ្នកដែលមានតម្រូវការ ស្វែងរកអត្ថបទដែលមានចុះផ្សាយនៅក្នុងសារព័ត៌មានសម្រាប់កិច្ចការសិក្សាស្រាវជ្រាវ អាចអញ្ជើញមក អានដោយផ្ទាល់នៅបណ្ណាល័យបាន។

មូលឯកសារ

មូលឯកសារ សម្តេច ហ៊ុន សែន ត្រូវបានផ្ទេរពីមជ្ឈមណ្ឌលឯកសារស្រាវជ្រាវអារ្យធម៌ខ្មែរ មក រាជបណ្ឌិត្យសភាកម្ពុជា ដោយ ឯកឧត្តម នុត ណារ៉ាង នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០០៦ ដើម្បីគ្រប់គ្រង និង ប្រើប្រាស់។

ឯកសារទាំងនោះរួមមាន៖

  • រឿងព្រងនិទាន ប្រលោមលោក
  • សាព័ត៌មាន
  • ស្នាដៃនិត្ខេបបទឯកទេសស្ថាបត្យកម្ម
  • ឯកសារស្តីពីវប្បធម៌ ប្រវត្តិសាស្រ្ត
  • សៀវភៅផ្សេងៗជាភាសាបរទេស រួមមាន បារាំង អង់គ្លេស ជប៉ុន…
  • សំណៅឯកសារផ្សេងៗ

ឯកសារទាំងអស់នេះអនុញ្ញាតឱ្យអាននៅក្នុងបណ្ណាល័យមិនអនុញ្ញាតខ្ចីទីខាងក្រៅ និងកំពុងរៀបចំទៅជាឯកសារអេឡិចត្រូនិក។