Email: PLD@rac.gov.kh
Tel/Fax: (855) 23 890 180
0122854

បទបញ្ជាផ្ទៃក្នុង

សៀវភៅគឺជារតនៈសម្បត្តិរបស់អ្នកអាន និងអ្នកស្រាវជ្រាវដែលមានប្រយោជន៍ធំធេងជាសាធារណៈ តម្រូវឱ្យមានការគ្រប់គ្រងថែរក្សាឱ្យបានគង់វង្សល្អជាចាំបាច់។ ដូចនេះត្រូវអនុវត្តតាមបទបញ្ជាផ្ទៃក្នុងដូចតទៅ ៖​​

​ជំពូក១

បទបញ្ញត្តិទូទៅ

ប្រការ ១: អ្នកប្រើប្រាស់បណ្ណាល័យត្រូវ៖

  • ចុះឈ្មោះក្នុងបញ្ជី ឬប្រព័ន្ធចុះឈ្មោះស្វ័យប្រវត្តិ មុនពេលប្រើប្រាស់បណ្ណាល័យ
  • ត្រូវបិទសម្លេងទូរស័ព្ទនិងរក្សាភាពស្ងៀមស្ងាត់
  • ហាមជក់បារីឬញុំាអាហារឬភេសជ្ជៈឬគ្រឿងស្រវឹងនៅក្នុងសាលអាន
  • ហាមចោលក្រដាសឬសម្រាមផ្សេងៗនៅក្នុងបណ្ណាល័យ
  • រក្សាទុកកាបូបនិងសម្ភារៈក្នុងកន្លែងដែលបានរៀបចំជូន
  • ថែរក្សាទ្រព្យសម្បតិ្តមានតម្លៃផ្ទាល់ខ្លួន បណ្ណាល័យមិនទទួលខុសត្រូវរាល់ការបាត់បង់
  • ហាមថតរូប ថតសំឡេង ដោយគ្មានការអនុញ្ញាត
  • ហាមគូសវាស លើសៀវភៅ និងឯកសារផ្សេងៗ
  • សៀវភៅឬឯកសារផ្សេងៗដែលអានរួចត្រូវយកទៅទុកលើរទេះ។ អ្នកអានមិន ត្រូវយក សៀវភៅឬ ឯកសារទៅទុកក្នុងទូរដោយខ្លួនឯងឡើយ។

ជំពូក២

អំពីម៉ោងធ្វើការ

ប្រការ ២: ពេលម៉ោងធ្វើការសម្រាប់បណ្ណាល័យ៖

  • ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ              ពេលព្រឹក ចាប់ពីម៉ោង ៨៖៣០ ដល់ ម៉ោង ១១៖៣០

                                                      ពេលរសៀល ចាប់ពីម៉ោង ១៤៖០០ ដល់ម៉ោង ១៦៖៣០

  • ឈប់សម្រាក ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃឈប់សម្រាកតាមអនុក្រឹត្យ ស្តីពីប្រតិទិន ឈប់ សម្រាក ការងារ របស់ មន្ត្រី រាជការ និយោជិក កម្មករប្រចាំឆ្នាំ ។

 ជំពូក៣

អំពីសមាជិកភាព

ប្រការ ៣: លក្ខខណ្ឌចុះឈ្មោះ

  • ឯកសារបញ្ជាក់អត្តសញ្ញាណ (អត្តសញ្ញាណបណ្ណឬកាតសិស្សឬនិស្សិតឬកាតមន្ត្រីរាជការ)
  • រូបថត ៣ x ៤ មួយសន្លឹក

ប្រការ ៤: បណ្ណសមាជិកមានសុពលភាពប្រើប្រាស់ក្នុងរយៈពេល១ឆ្នាំ។ បណ្ណនេះប្រើប្រាស់បានតែសាមីខ្លួនម្នាក់គត់។

 ជំពូក៤

អំពីការខ្ចីសង

ប្រការ ៥: អ្នកមានបណ្ណសមាជិកបណ្ណាល័យអាចខ្ចីសៀវភៅតាមការកំណត់ដូចខាងក្រោម៖

  • សិស្ស និស្សិត និងអ្នកសិក្សាស្រាវជ្រាវ អាចខ្ចីម្តងបាន២ក្បាល ក្នុងរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃ ខ្ចី ដោយមិនគិតថ្ងៃឈប់សម្រាកផ្សេងៗ និង អាចបន្តបានម្តង ទៀត។
  • មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា អាចខ្ចីម្តង បាន៣ក្បាល ក្នុងរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃ ខ្ចី ដោយ មិនគិតថ្ងៃឈប់សម្រាកផ្សេងៗនិង អាចបន្តបានម្តងទៀត។

ប្រការ ៦: រាល់ការខ្ចីសៀវភៅពីបណ្ណាល័យ តម្រូវឱ្យមានប្រាក់តម្តល់តាមការកំណត់របស់បណ្ណាល័យ។

ជំពូក៥

អំពីការដាក់ពិន័យ

ប្រការ ៧: អ្នកខ្ចីសៀវភៅឬឯកសារ ត្រូវសងទៅបណ្ណាល័យវិញតាមកាលកំណត់ ទើបអាចខ្ចីសៀវភៅថ្មីទៀតបាន។ ក្នុងករណី ហួសថ្ងៃកំណត់ អ្នកខ្ចីត្រូវបង់ពិន័យជាទឹកប្រាក់ទៅតាមចំនួនសៀវភៅ និងតាមចំនួនថ្ងៃដែលយឺតយ៉ាវ

  • ករណីយឺត ត្រូវពិន័យចំនួន ៥00 ៛ X ចំនួនថ្ងៃ X ចំនួនសៀវភៅ
  • ករណីយឺតលើសពី៣០ថ្ងៃ ត្រូវទទួលការពិន័យតាមអត្រាខាងលើ និងបាត់បង់សិទ្ធិក្នុងការខ្ចី សៀវភៅ ឬ ឯកសារ ផ្សេងៗ រយៈពេល ៩០ថ្ងៃ។  

ប្រការ ៨: អ្នកអាន និងអ្នកសិក្សាស្រាវជ្រាវ ត្រូវថែរក្សាសៀវភៅឬឯកសារទាំងឡាយដែលខ្លួនបានអាន និងបានខ្ចី និងប្រគល់សងវិញ ក្នុងសភាព ល្អដូចដើម។ អ្នកខ្ចីត្រូវពិនិត្យមើលទំព័រ រូបភាពផ្សេងៗ ផែនទី CD ។ល។ ដែល មាននៅក្នុងសៀវភៅឬឯកសារឱ្យបានច្បាស់លាស់ ក្នុងករណីមានការខូចខាតត្រូវ រាយការណ៍ប្រាប់ បណ្ណារក្ស ជាមុន។ ក្នុង ករណីធ្វើឱ្យ ខូចខាត រហែកឬបាត់បង់សៀវភៅឬឯកសារនោះ អ្នកខ្ចីត្រូវទទួលពិន័យ ដូច ខាង ក្រោម៖

  • ខូចគម្របសៀវភៅ គម្របប្លាស្ទិក: ពិន័យ ១០០០រៀលក្នុង១ក្បាល បើបាត់ ពិន័យ ៤០០០រៀល ក្នុង ១ក្បាល
  • ខូចបាកូដ (Barcode): ពិន័យ ១០០០រៀលក្នុង១ក្បាល បើបាត់ ពិន័យ ៤០០០រៀល ក្នុង១ក្បាល។
  • ខូចលេខកូដ: ពិន័យ ១០០០រៀលក្នុង១ក្បាល បើបាត់ ពិន័យ ៤០០០រៀលក្នុង១ក្បាល
  • រហែកឬមានស្នាមគូសវាសលើសៀវភៅឬឯកសារផ្សេងៗ: ពិន័យ ១០០០រៀលក្នុង១សន្លឹក បើបាត់ ពិន័យ ៤០០០រៀលក្នុង១សន្លឹក។
  • ករណីបាត់សៀវភៅឬឯកសារត្រូវសងតម្លៃស្មើនឹងតម្លៃសៀវភៅជាក់ស្តែង បូកបន្ថែម ១២០០០រៀល ក្នុង១ក្បាល។

ប្រការ ៩: បណ្ណារក្សមានសិទ្ធិឆែកឆេរអ្នកចេញចូលក្នុងបណ្ណាល័យ។ អ្នកលួចបន្លំយកឬហែកសន្លឹកសៀវភៅ ឬឯកសារ ត្រូវទទួលពិន័យដូចក្នុងប្រការ៨ នៃបទបញ្ជាផ្ទៃក្នុងនេះ ដោយ មិនទាន់គិតពីបទ ល្មើសព្រហ្មទណ្ឌ ជា យថាហេតុ ឡើយ។

ប្រការ ១០: បទបញ្ជាផ្ទៃក្នុងនេះមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។